រាជធានីភ្នំពេញ, នាថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣, ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា និង ឯកឧត្តម ទុំ សោភ័ណ អគ្គលេខាធិការ បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២២ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៣ របស់ក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ សន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល, ឯកឧត្តមអនុប្រធានតុលាការកំពូល, ឯកឧត្តម លោកជំទាវ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ជាថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់, ជាថ្នាក់ដឹកនាំលេខាធិការរដ្ឋបាលសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់, ឯកឧត្ដមប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ផងដែរ។