កិច្ចប្រជុំពិភាក្សា ដែលដឹកនាំដោយ ឯកឧត្ដម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌
រាជធានីភ្នំពេញ, នារសៀលថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ដែលដឹកនាំដោយ ឯកឧត្ដម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម ជាមួយតំណាងធនាគារអភិវឌ្ឍន៏អាស៊ី(ADB) គឺលោកស្រី Fiona Connell ដែលជាប្រធានក្រុមការងារច្បាប់នៃតុលាការពាណិជ្ជកម្ម ដើម្បីពិភាក្សាលើផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៣។
កិច្ចពិភាក្សាខាងលើក៏មានការចូលរួមផងដែរពី ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម។