ការធ្វើបទបង្ហាញស្តីពីលទ្ធផលនៃការសង្កេតការណ៍សវនាការព្រហ្មទណ្ឌនៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ

ត្បូងឃ្មុំ, នាព្រឹកថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា បានអនុញ្ញាតឱ្យក្រុមការងារនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ចូលជួបពិភាក្សា និងធ្វើបទបង្ហាញស្តីពីលទ្ធផលនៃការសង្កេតការណ៍សវនាការព្រហ្មទណ្ឌនៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ។ កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តមអនុប្រធានសាលាឧទ្ធរណ៍ លោកព្រះរាជអាជ្ញា លោកប្រធាននាយកដ្ឋាន និងលោក-លោកស្រីក្រឡាបញ្ជី។

ការធ្វើបទបង្ហាញនេះ បានរំលេចនូវវឌ្ឍនភាព នៅក្នុងរយៈពេលជាង ០៣ខែកន្លងមកនេះ ម.ស.ម.ក បានរកឃើញភាពល្អប្រសើរជាច្រើនទាក់ទងនឹងការរអនុវត្តគម្រោងខាងលើ និងភាពអវិជ្ជមានមួយចំនួនតូចផងដែរ។ កិច្ចប្រជុំពិភាក្សាបានបិទបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល។

Facebook

Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    397
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    397
  • ខែ​នេះ​
    23322
  • ឆ្នាំ​នេះ​​
    212716
  • ទាំងអស់
    373746