សារលិខិតរំលែកទុក្ខ

យើងខ្ញុំជាថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីរាជការ និងក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ មានក្តីរន្ធត់ចិត្តយ៉ាងក្រៃលែង ពេលទទួលដំណឹងអំពី មហាឧបាសក គឹម សាងាន់ ដែលត្រូវជាឪពុកបង្កើត និងឪពុកក្មេក របស់ ឯកឧត្តម គឹម សន្តិភាព និងលោកជំទាវ ដែលបានទទួលមរណភាព នាថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ១ និង ៣១នាទីរសៀល ដោយជរាពាធ ក្នុងជន្មាយុ ៨៩ឆ្នាំ។
យើងខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសក គឹម សាងាន់ សូមបានទៅចាប់បដិសន្ធិក្នុងបរមសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម និងលោកជំទាវ  ទទួលនូវការរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតអំពីយើងខ្ញុំទាំងអស់គ្នា។

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    45
  • ម្សិលមិញ
    1806
  • សប្ដាហ៍​នេះ
    45
  • ខែ​នេះ​
    16594
  • ឆ្នាំ​នេះ​​
    173501
  • ទាំងអស់
    334531