ការចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅចំណុចភូមិជ័យនិគម ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ការចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅចំណុចភូមិជ័យនិគម ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ, នាព្រឹក ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ទី សំណាង ជាប្រធានក្រុមប្រឹក្សា, ឯកឧត្តម វ៉េង ប៊ុនធឿន ជាចៅក្រមក្រុមប្រឹក្សា និងលោក កុល បុន ជាតំណាងមហាអយ្យការ អមដំណើរដោយលោកស្រី ប្រាក់ ចេនឡា ជាក្រឡាបញ្ជី និងក្រុមការងារ បានចុះពិនិត្យទីតាំងបទល្មើសគ្រឿងញៀន នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ ៣២៧ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅភូមិជ័យនិគម ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ដោយមានការចូលរួមពីមេធាវី សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ព្រមទាំងភាគីពាក់ព័ន្ធនៅក្នុងសំណុំរឿង។

ការចុះពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យសំខាន់ៗ សម្រាប់ជាធាតុចូលក្នុងការជំនុំជម្រះសំណុំរឿងខាងលើ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនដល់ភាគីនៅក្នុងសំណុំរឿង។

-Facebook

-Telegram

 

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1072
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6505
  • ខែ​នេះ​
    15815
  • ឆ្នាំ​នេះ​​
    172722
  • ទាំងអស់
    333752