កិច្ចប្រជុំពិភាក្សាការងារប្រចាំខែឧសភា និងអំពីទំនាក់ទំនងការងាររវាងមន្ត្រីរដ្ឋបាល និងក្រឡាបញ្ជី
នារសៀលថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤
អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ទុំ សោភ័ណ អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារប្រចាំខែឧសភា និងអំពីទំនាក់ទំនងការងាររវាងមន្ត្រីរដ្ឋបាល និងក្រឡាបញ្ជី ដោយមានការចូលរួមពី លោកប្រធាន-អនុប្រធាននាយកដ្ឋាន លោក/លោកស្រីក្រឡាបញ្ជី និងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាមួយចំនួនទៀត។