កិច្ចប្រជុំស្តីពីការចុះអធិការកិច្ចរបស់ក្រុមការងារសភាស៊ើបសួរ និងក្រុមការងារមហាអយ្យការ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។
នាព្រឹកថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ ឯកឧត្តម តន់ សីហតេជ អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ឯកឧត្តម ទុំ សោភ័ណ អគ្គលេខាធិការ ព្រមទាំងសហការីបានបើកកិច្ចប្រជុំស្តីពីការចុះអធិការកិច្ចរបស់ក្រុមការងារសភាស៊ើបសួរ និងក្រុមការងារមហាអយ្យការ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញា លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ប្រធានលេខាធិការដ្ឋាន មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្ត មន្ត្រីនៃកងរាជអាវុធហត្ថខេត្ត មន្ត្រីនៃពន្ធនាគារខេត្ត។