ការចុះទៅដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅចំណុចភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ការចុះទៅដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅចំណុចភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ, នារសៀល ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយលោក ពេជ្រ ចិន្តា ចៅក្រមប្រឹក្សា អមដំណើរដោយលោកស្រី គួច រ៉ូសរីម៉ី ជាក្រឡាបញ្ជី និងក្រុមការងារ បានចុះទៅដល់ទីតាំងដោយផ្ទាល់ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណជនជាប់ចោទ ជាមួយមេឃុំក្រែក និងនាយបុស្តិ៍នគរបាលរដ្ឋបាលឃុំក្រែក នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ ១៤៤ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។