ការចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅចំណុចភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
ខេត្តកំពង់ចាម នាព្រឹក ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម រៀល សុភិន ប្រធានក្រុមប្រឹក្សា អមដំណើរដោយលោកស្រី ថន បញ្ញា ជាក្រឡាបញ្ជី និងក្រុមការងារ បានចុះពិនិត្យទីតាំងដីទំនាស់ នៅក្នុងសំណុំរឿងរដ្ឋប្បវេណីលេខៈ ១៣ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
ដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន ភាគីពាក់ព័ន្ធនៅក្នុងសំណុំរឿង ព្រមទាំងសិស្សក្រឡាបញ្ជីកម្មសិក្សា ដើម្បីសិក្សាស្វែងយល់ការចុះអនុវត្តផ្ទាល់ផងដែរ។
ការចុះពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យសំខាន់ៗ សម្រាប់ជាធាតុចូលក្នុងការជំនុំជម្រះសំណុំរឿងខាងលើ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនដល់ភាគីនៅក្នុងសំណុំរឿង។