កិច្ចប្រជុំពិភាក្សាជាមួយ តំណាងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា តាមការស្នើសុំ ដើម្បីផ្តល់ជាមតិយោបល់ ជាធាតុចូលលើលទ្ធផលរបាយការណ៍សង្កេតការណ៍សវនាការសំណុំរឿងព្រហ្មទណ្ឌប្រចាំឆ្នាំ២០២៣

ខេត្តត្បូងឃ្មុំ, នារសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤
សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ក្រោមអធិបតីភាព

-ឯកឧត្តម វ៉េង ប៊ុនធឿន អនុប្រធានសាលាឧទ្ធរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ និង
-ឯកឧត្តម ហៀង សុភក្ត្រ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គព្រះរាជអាជ្ញា

បានជួបប្រជុំពិភាក្សាជាមួយ តំណាងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា តាមការស្នើសុំ ដើម្បីផ្តល់ជាមតិយោបល់ ជាធាតុចូលលើលទ្ធផលរបាយការណ៍សង្កេតការណ៍សវនាការសំណុំរឿងព្រហ្មទណ្ឌប្រចាំឆ្នាំ២០២៣ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានរកឃើញកន្លងមក

ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធានសាលាឧទ្ធរណ៍ ឯកឧត្តមអគ្គលេខាធិការ
លោកចៅក្រម ព្រះរាជអាជ្ញា លោក/លោកស្រីអនុប្រធាននាយកដ្ឋាន ក្រឡាបញ្ចី និងមន្ត្រីមួយចំនួន។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    819
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6252
  • ខែ​នេះ​
    15562
  • ឆ្នាំ​នេះ​​
    172469
  • ទាំងអស់
    333499