កិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ

   នារសៀលថ្ងៃព្រហស្បតិ៍  ៧រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទី   សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំទទួលគណៈប្រតិភូក្រសួងយុត្តិធម៌ ដែលដឹកនាំដោយ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។

   កិច្ចប្រជុំសំណេះសំណាលនេះមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម  ទីសំណាង អនុប្រធានសាលាឧទ្ធរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ ឯកឧត្តម ជា វណ្ណៈ ប្រធានសាលាដំបូង ឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ឯកឧត្តម ទុំ សោភ័ណ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍  ឯកឧត្តម ទួន សុខុន ទីប្រឹក្សាអម និងសហការីនៃក្រសួងយុត្តិធម៌ លោកស្រី  ស្មាន់  វណ្ណធីតា  ប្រធាននាយកដ្ឋានក្រឡាបញ្ជី  លោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង  លោកប្រធាននាយកដ្ឋាន លោក លោកស្រី  និងមន្ត្រី ក្រឡាបញ្ជី  សរុបចំនួន ៥២រូប និងមានរបៀបវារៈចំនួន៤ដូចខាងក្រោម៖

១. ការពិនិត្យវឌ្ឍនភាពការងារ
២. បញ្ហាប្រឈម
៣.  សំណូមពរ និង
៤. យន្តការដោះស្រាយចំពោះសំណូមពរ

   តាមរយៈនេះ ឯកឧត្តម សួន វិសាល ក៏បាននាំមកនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដល់ថ្នាក់ដឹកនាំនៃស្ថាប័នតុលាការ  និងមន្រ្តីក្រឡាបញ្ជីទាំងអស់ដែលមានវត្តមានក្នុងអង្គប្រជុំទាំងមូល។ កិច្ចប្រជុំបានបិទបញ្ចប់ដោយបរិយាកាសស្និទស្នាល និងរីករាយយ៉ាងក្រៃលែង រួមទាំងទទួលបានលទ្ធផលល្អប្រសើរ។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    481
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    481
  • ខែ​នេះ​
    23406
  • ឆ្នាំ​នេះ​​
    212800
  • ទាំងអស់
    373830