ពិធីក្រុងពលី តម្លើងរូបសំណាក់ព្រះយមរាជ(ស្តេចគម្លង់) លោកតាក្រហម ក លោកតាដំបងដែក
នាព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំពិធីក្រុងពលី តម្លើងរូបសំណាក់ព្រះយមរាជ(ស្តេចគម្លង់) រូបសំណាក់លោកតាក្រហម ក និងរូបសំណាក់លោកតាដំបងដែក ក្រោមអធិបតីភាព ឯកឧត្តមប្រធាន និងឯកឧត្តមអគ្គព្រះរាជអាជ្ញា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីរាជការក្រោមឱវាទ ដោយកំណត់ចំនួនអ្នកចូលរួមតិច និងបានអនុវត្តតាមវិធានការសុខាភិបាល មានវាស់កម្តៅ ពាក់ម៉ាស បាញ់អាល់កុល និងរក្សាគម្លាតនៅក្នុងពិធី។