ពិធីសច្ចាប្រណិធានរបស់មន្ត្រីពន្ធដារខេត្តត្បូងឃ្មុំ
នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំពិធីសច្ចាប្រណិធានជូនដល់មន្ត្រីពន្ធដារខេត្តត្បូងឃ្មុំ ចំនួន ០៧រូប ដែលទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌។