ត្បូងឃ្មុំ, នាព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារប្រចាំនព្វមាស ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ និង ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធានសាលាឧទ្ធរណ៍ ឯកឧត្តមអគ្គលេខាធិការ លោក-លោកស្រីចៅក្រម លោកអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន លោក-លោកស្រីក្រឡាបញ្ជី មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានរៀបចំឡើងនៅសាលប្រជុំជាន់ទី២ របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។
កិច្ចប្រជុំនេះបានពិភាក្សាដោយផ្តោតទៅលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១- វឌ្ឍនភាពការងាររយៈពេល ០៩ខែ របស់សាលាឧទ្ធរណ៍ និងមហាអយ្យការ
២- សំណូមពរ
៣- បញ្ហាប្រឈម និងដំណោះស្រាយ។
កិច្ចប្រជុំត្រូវបានបិទបញ្ចប់ដោយបរិយាកាសរីករាយ និងស្និតស្នាល ព្រមទាំងទទួលបានលទ្ធផលគាប់ប្រសើរ។