ការយកសំណាកតេស្តរហ័ស

នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានអនុវត្តការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ បន្ទាប់ពីការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ស្របតាមសារាចរណែនាំ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការធានាភាពជាម្ចាស់ការក្នុងការទប់ស្កាត់ និងការពារកុំឱ្យជំងឺកូវីដ-១៩ ជាពិសេស វ៉ីរុសបំប្លែងថ្មីប្រភេទ Delta មានការឆ្លងរាលដាលក្នុងសហគមន៍បន្តទៅទៀត ។ ជាលទ្ធផលគឺអវិជ្ជមានទាំងអស់។

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    995
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    995
  • ខែ​នេះ​
    23920
  • ឆ្នាំ​នេះ​​
    213314
  • ទាំងអស់
    374344