ការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
ការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺជាការសម្ដែងនូវកាយវាចា និងចិត្ដ គោរពចំពោះប្រទេស កងទ័ព ប្រជាជាតិ វិញ្ញាណក្ខន្ធ ដល់បុព្វការីជនអ្នកដែលបានពលីជីវិត និងអ្នករស់ដែលមាន ទង់ជាតិជានិមិត្ដរូប។
ត្បូងឃ្មុំ, នាព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៧ និង០០នាទី ថ្នាក់ដឹកនាំ ចៅក្រមអាសនៈ ចៅក្រមអយ្យការ ក្រឡាបញ្ជី មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយការច្រៀងចម្រៀងនគររាជដោយផ្ទាល់។