មហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានចុះធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ, នាព្រឹកថ្ងៃចន្ទ ០៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ មហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានចុះធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដឹកនាំដោយ ៖ ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ អមដំណើរដោយ ឯកឧត្តម ជេត ខេមរា អគ្គព្រះរាជអាជ្ញារង ដោយមានការចូលរួមពី ៖ ឯកឧត្តម ងិន ពេជ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ លោកព្រះរាជអាជ្ញារង លោកស្នងការនគរបាលខេត្ត មេបញ្ជាកងរាជអាវុធហត្ថ ប្រធានលេខាធិការដ្ឋាន ប្រធានមណ្ឌលអប់រំកែប្រែទី៣ ប្រធានពន្ធនាគារ លោក លោកស្រីស្នងការរង មេបញ្ជាការរងកងរាជអាវុធហត្ថ ប្រធានសាខាពន្ធដារខេត្ត អនុប្រធានមន្ទីកសិកម្ម រុក្ខប្រមាញ់និងនេសាទ នាយខណ្ឌរដ្ឋបាលព្រៃឈើ និងមន្រ្តីនគរបាលយុត្តិធម៌ពាក់ព័ន្ធ។

*គោលបំណង នៃការចុះអធិការកិច្ច ដើម្បីពង្រឹងកិច្ចការអយ្យការ ការពន្លឿនចំណាត់ការរឿងក្តី តាមដាន ត្រួតពិនិត្យ ពង្រឹងកិច្ចការងារអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងអយ្យការអមសាលាដំបូង នគរបាល កងរាជអាវុធហត្ថ ពន្ធនាគារ ព្រមទាំងមន្រ្តីនគរបាលយុត្តិធម៌ក្នុងខេត្តត្បូងឃ្មុំ ។

ជាកិច្ចបញ្ចប់នៃកម្មវិធីអធិការកិច្ចអយ្យការអមសាលាដំបូង ពង្រឹងមន្រ្តីនគរបាលយុត្តិធម៌ ឯកឧត្តមអគ្គព្រះរាជអាជ្ញា បានលើកទឹកចិត្ត និងសាទរ ចំពោះកិច្ចសហការ និងការអនុវត្តន៍នីតិវិធីរបស់មន្រ្តីនគរបាលយុត្តិធម៌ខេត្តត្បូងឃ្មុំ ជាមួយសាលាដំបូង  និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយបានយកចិត្តទុកដាក់ក្នុងការអនុវត្តន៍ការងារ តាមនីតិវិធីបានល្អប្រសើរកន្លងមក។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    150
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    150
  • ខែ​នេះ​
    23075
  • ឆ្នាំ​នេះ​​
    212469
  • ទាំងអស់
    373499