ពីធីប្រកាសផ្ទេរ និងតែងតាំង
នារសៀលថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ និងឯកឧត្តមអគ្គព្រះរាជអាជ្ញា។ ពិធីនេះត្រូវបានរៀបចំឡើង ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវវិធានសុវត្ថិភាពផ្នែកសុខាភិបាលនានា ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបានកំណត់ចំនួនអ្នកចូលរួមតិចបំផុត។
សមាសភាពដែលត្រូវបានប្រកាសតែងតាំង និងចូលកាន់តំណែងក្នុងពិធីនេះរួមមាន៖
១. លោក យ៉ិន សុក្រិត្យា ត្រូវបានតែងតាំងជាអគ្គលេខាធិការរង
២. លោក ថុល ចន្ថា ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានកិច្ចការតុលាការ
៣. លោក ឈាវ សារ៉ាត់ ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមប្រធាន ឯកឧត្តមអគ្គព្រះរាជអាជ្ញាបានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងបានផ្តល់ការណែនាំដល់ពួកគាត់ឱ្យខិតខំយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធានាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការកាន់តែប្រសើរជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ សំដៅផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព។