ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា
នាព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម វ៉េង ប៊ុនធឿន អនុប្រធានសាលាឧទ្ធរណ៍ ឯកឧត្តម ទុំ សោភ័ណ អគ្គលេខាធិការ ជាតំណាងឯកឧត្តមប្រធានសាលាឧទ្ធរណ៍ និងឯកឧត្តមអគ្គព្រះរាជអាជ្ញា បានចូលរួមពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២១ ដែលបានប្រារព្ធឡើងនៅសាលាខេត្តត្បូងឃ្មុំ។