ត្បូងឃ្មុំ, នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣
សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម រៀល សុភិន អនុប្រធានសាលាឧទ្ធរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ និង ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូក្រសួងយុត្តិធម៌ ដឹកនាំដោយលោក ពៅ វិបុល ប្រធាននាយកដ្ឋានកិច្ចការបច្ចេកទេស និងទំនើបកម្មរដ្ឋបាលតុលាការ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ និងប្រតិភូអមដំណើរ ០៤រូប។
កិច្ចប្រជុំនេះមានការចូលរួមពី៖
-ឯកឧត្តម យ៉ា ណារិន អនុប្រធានសាលាឧទ្ធរណ៍
-ឯកឧត្តម ទុំ សោភ័ណ អគ្គលេខាធិការ
-លោកប្រធាននាយកដ្ឋាន
-លោក/លោកស្រីមន្ត្រីអគ្គលេខាធិការដ្ឋានពាក់ព័ន្ធ។
គោលបំណងនៃកិច្ចពិភាក្សាផ្តោតទៅលើការសិក្សាស្រាវជ្រាវ និងប្រមូលឯកសារពាក់ព័ន្ធនឹងដំណើរការសាលាឧទ្ធរណ៍ សភាជំនាញ និងកិច្ចការមហាអយ្យការ, សេចក្តីព្រាងរបាយការណ៍របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ និងកិច្ចសម្ភាសន៍ពាក់ព័ន្ធនឹងលំហូរការងារអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍។