ចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូង​ និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សភាស៊ើបសួរសាលាឧទ្ធរណ៍ត្បូងឃ្មុំបានធ្វើការចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូង​ និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដឹកនាំដោយ ៖
១/ ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ
២/ លោក សុទ្ធ សំអោក ចៅក្រមសាលាឧទ្ធរណ៍ត្បូងឃ្មុំ
៣/ លោកស្រី ខៀវ ផាន់ណា ចៅក្រមសាលាឧទ្ធរណ៍ត្បូងឃ្មុំ
៤/ ឯកឧត្តម ទុំ សោភ័ណ អគ្គលេខាធិការសាលាឧទ្ធរណ៍ត្បូងឃ្មុំ
និងលោក-លោកស្រីក្រឡាបញ្ជី មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ត្បូងឃ្មុំ ។
ដោយមានការចូលរួមពី ៖
១/ ឯកឧត្តម ទៀង សុថា ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី
២/​ ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី
និងលោក-លោកស្រីចៅក្រមស៊ើបសួរ លោកប្រធានលេខាធិការដ្ឋាន​ លោក-លោកស្រីក្រឡាបញ្ជី និងលោក-លោកស្រីមន្ត្រីលេខាធិការដ្ឋានសាលាដំបូងខេត្តមណ្ឌលគិរី។ ក្នុងគោលបំណង គឺដើម្បីពង្រឹងកិច្ចការងារចៅក្រមស៊ើបសួរ ៖
- រាយការណ៍ពីសមិទ្ធផលការងារ​ និងបញ្ហាប្រឈមក្នុងការអនុវត្តការងារកន្លងមករបស់ចៅក្រមស៊េីបសួរ
- ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងសាលាឧទ្ធរណ៍ត្បូងឃ្មុំ ជាមួយសាលាដំបូងជាសមត្ថកិច្ច
- ពិនិត្យចំណាត់ការរបស់ចៅក្រមស៊ើបសួរ
- ពន្លឿននីតិវិធីចៅក្រមស៊ើបសួរ ជៀសវាងការកកស្ទះសំណុំរឿង
- ពិនិត្យការចុះបណ្តឹងឧទ្ធរណ៍​ ការបញ្ជូនបណ្តឹង បញ្ជូនសំណុំរឿងមកសាលាឧទ្ធរណ៍
- ដោះស្រាយបញ្ហាប្រឈមផ្សេងៗ។

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1722
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    7155
  • ខែ​នេះ​
    16465
  • ឆ្នាំ​នេះ​​
    173372
  • ទាំងអស់
    334402