ការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
ការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាការគោរពវិញ្ញាណក្ខន្ធនៃបុព្វបុរសខ្មែរ គោរពដល់ព្រលឹងជាតិរបស់យើង គោរពដល់អរិយធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល។
ត្បូងឃ្មុំ, នាព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៧ និង០០នាទី ថ្នាក់ដឹកនាំ ចៅក្រមអាសនៈ ចៅក្រមអយ្យការ ក្រឡាបញ្ជី មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយការច្រៀងចម្រៀងនគររាជដោយផ្ទាល់។