ការចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូង​ខេត្តកំពង់ធំ

ខេត្តកំពង់ធំ, នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣

ក្រុមការងារសភាស៊ើបសួរសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានចុះធ្វើអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ ដោយមានការចូលរួមពី ៖
១-ឯកឧត្តម រៀល សុភិន អនុប្រធានសាលាឧទ្ធរណ៍
២-ឯកឧត្តម យ៉ា ណារិន អនុប្រធានសាលាឧទ្ធរណ៍
៣-លោកស្រី ខៀវ ផាន់ណា ចៅក្រមសាលាឧទ្ធរណ៍
និងអមដំណើរដោយលោក/លោកស្រីក្រឡាបញ្ជីសាលាឧទ្ធរណ៍ ប្រធាននាយកដ្ឋាន និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

សមាសភាពចូលរួម ពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ មាន៖
១/ ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្ត
២/ ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត
៣/ ចៅក្រមអាសនៈ
៤/ ប្រធាន អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្ត្រីនៃលេខាធិការដ្ឋានសាលាដំបូងខេត្តកំពង់ធំ។

ការចុះអធិការកិច្ចរបស់សភាស៊ើបសួរ ក្នុងគោលបំណង ដើម្បី៖
- ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងសាលាឧទ្ធរណ៍ត្បូងឃ្មុំ ជាមួយសាលាដំបូងជាសមត្ថកិច្ច
- ពិនិត្យចំណាត់ការរបស់ចៅក្រមស៊ើបសួរ
- ពន្លឿននីតិវិធីចៅក្រមស៊ើបសួរ ជៀសវាងការកកស្ទះសំណុំរឿង
- ជម្រុញការចាត់ការសំណុំរឿងស៊ើបសួរឱ្យបានឆាប់រហ័ស ជៀសវាងការឃុំខ្លួនលើសការកំណត់
- ដោះស្រាយបញ្ហាប្រឈមផ្សេងៗ។

ជាពិសេស ដើម្បីត្រៀមលក្ខណៈចូលរួមអនុវត្តយុទ្ធនាការអាទិភាព ដែលក្រសួងយុត្តិធម៌ នឹងប្រកាសដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ រួមមាន ៖

-យុទ្ធនាការជម្រុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង
-យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ។

ក្រុមការងារសភាស៊ើបសួរ បានបញ្ចប់ការងារអធិការកិច្ចរបស់ខ្លួននៅសាលាដំបូងខេត្តកំពង់ធំ នៅវេលាម៉ោង ១៧ និង០០នាទីរសៀល នាថ្ងៃខែឆ្នាំដដែល។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1092
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6525
  • ខែ​នេះ​
    15835
  • ឆ្នាំ​នេះ​​
    172742
  • ទាំងអស់
    333772