អធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សភាស៊ើបសួរសាលាឧទ្ធរណ៍ត្បូងឃ្មុំបានធ្វើការចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី ដឹកនាំដោយ ៖
១/ ឯកឧត្តម វ៉េង ប៊ុនធឿន អនុប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ
២/ លោក ទី សំណាង ចៅក្រមសាលាឧទ្ធរណ៍ត្បូងឃ្មុំ
៣/ លោក ពេជ្រ ចិន្តា ចៅក្រមសាលាឧទ្ធរណ៍ត្បូងឃ្មុំ
៤/ ឯកឧត្តម ទុំ សោភ័ណ អគ្គលេខាធិការសាលាឧទ្ធរណ៍ត្បូងឃ្មុំ
និងលោក-លោកស្រីក្រឡាបញ្ជី មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ត្បូងឃ្មុំ ។
ដោយមានការចូលរួមពី ៖
១/ ឯកឧត្តម នៅ យ៉ារ័ត្ន ប្រធានសាលាដំបូងខេត្តរតនគិរី
២/ ឯកឧត្តម ងិន ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី
និងលោក-លោកស្រីចៅក្រមស៊ើបសួរ លោកប្រធានលេខាធិការដ្ឋាន លោក-លោកស្រីក្រឡាបញ្ជី និងលោក-លោកស្រីមន្ត្រីលេខាធិការដ្ឋានសាលាដំបូងខេត្តរតនគិរី។ ក្នុងគោលបំណង គឺដើម្បីពង្រឹងកិច្ចការងារចៅក្រមស៊ើបសួរ ៖
- រាយការណ៍ពីសមិទ្ធផលការងារ និងបញ្ហាប្រឈមក្នុងការអនុវត្តការងារកន្លងមករបស់ចៅក្រមស៊េីបសួរ
- ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងសាលាឧទ្ធរណ៍ត្បូងឃ្មុំ ជាមួយសាលាដំបូងជាសមត្ថកិច្ច
- ពិនិត្យចំណាត់ការរបស់ចៅក្រមស៊ើបសួរ
- ពន្លឿននីតិវិធីចៅក្រមស៊ើបសួរ ជៀសវាងការកកស្ទះសំណុំរឿង
- ពិនិត្យការចុះបណ្តឹងឧទ្ធរណ៍ ការបញ្ជូនបណ្តឹង បញ្ជូនសំណុំរឿងមកសាលាឧទ្ធរណ៍
- ដោះស្រាយបញ្ហាប្រឈមផ្សេងៗ