អធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ សភាស៊ើបសួរសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំបានធ្វើការចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដឹកនាំដោយ ៖
១/ លោក រៀល សុភិន ចៅក្រមសាលាឧទ្ធរណ៍ត្បូងឃ្មុំ តំណាង ឯកឧត្តមប្រធានសាលាឧទ្ធរណ៍
២/ លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ត្បូងឃ្មុំ តំណាង ឯកឧត្តមអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍
និងលោក-លោកស្រីក្រឡាបញ្ជី មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ត្បូងឃ្មុំ ។
ដោយមានការចូលរួមពី ៖
១/ ឯកឧត្តម ជុំ ស ប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ
២/ ឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ
និងលោកចៅក្រមស៊ើបសួរ លោកព្រះរាជអាជ្ញារង លោកប្រធានលេខាធិការដ្ឋាន លោក-លោកស្រីក្រឡាបញ្ជី និងលោក-លោកស្រីមន្ត្រីលេខាធិការដ្ឋានសាលាដំបូងខេត្តត្បូងឃ្មុំ។ ក្នុងគោលបំណង គឺដើម្បីពង្រឹងកិច្ចការងារចៅក្រមស៊ើបសួរ ៖
- រាយការណ៍ពីសមិទ្ធផលការងារ និងបញ្ហាប្រឈមក្នុងការអនុវត្តការងារកន្លងមករបស់ចៅក្រមស៊េីបសួរ
- ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងសាលាឧទ្ធរណ៍ត្បូងឃ្មុំ ជាមួយសាលាដំបូងជាសមត្ថកិច្ច
- ពិនិត្យចំណាត់ការរបស់ចៅក្រមស៊ើបសួរ
- ពន្លឿននីតិវិធីចៅក្រមស៊ើបសួរ ជៀសវាងការកកស្ទះសំណុំរឿង
- ពិនិត្យការចុះបណ្តឹងឧទ្ធរណ៍ ការបញ្ជូនបណ្តឹង បញ្ជូនសំណុំរឿងមកសាលាឧទ្ធរណ៍
- ដោះស្រាយបញ្ហាប្រឈមផ្សេងៗ
មហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ មានគោលបំណងដើម្បីពង្រឹងកិច្ចការងារអយ្យការ ៖
- ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងអយ្យការអមសាលាដំបូងខេត្តជាសមត្ថកិច្ច
- ការចោទប្រកាន់ អោយច្បាស់លាស់
- ការផ្តន្ទាទោសអោយបានត្រឹមត្រូវ
- ការចុះបណ្តឹងឧទ្ធរណ៍ ការដាក់សារណាទាន់ពេល រាល់បណ្តឹងតំណាងអយ្យការ
- ការបញ្ជូនជនជាប់ឃុំទៅជំនុំជម្រះ
- ពិនិត្យចំណាត់ការសំណុំរឿងតំណាងអយ្យការ
- រាល់បណ្តឹងឧទ្ធណ៍របស់តំណាងអយ្យការ ត្រូវដាក់សារណា ឱ្យបានលឿន
- ផ្តល់បញ្ជីរាយនាមជនជាប់ឃុំដែលជាប់បណ្តឹងឧទ្ធរណ៍ ឱ្យបានជាប្រចាំខែ
- ដោះស្រាយបញ្ហាប្រឈមផ្សេងៗ

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1039
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    1039
  • ខែ​នេះ​
    23964
  • ឆ្នាំ​នេះ​​
    213358
  • ទាំងអស់
    374388